ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណេត និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Liu Jianchao បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន» នៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍ ទស្សនាទាន និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

លោកបានឱ្យដឹងទៀតថា វេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា ដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតាងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជនជំនាន់ក្រោយក្នុងនាមជា «មិត្តល្អ និងជាដៃគូល្អ»។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងនាមជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ប្រទេស និងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរនៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងទោះបីជាប្រទេសចិនបានរងគ្រោះពីការរើសអើងជាច្រើន នៅក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏កម្ពុជាយល់ថាពេលនោះ គឺជាពេលអាសន្ន ដែលប្រទេសទាំងអស់ត្រូវលើកទឹកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងន័យមិត្តភាព និងមនុស្សធម៌។

លើសពីនេះជំនួយរបស់ចិនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ជាពិសេសជំនួយជាវ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាលទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិនលោក លី ខឺឈាង ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះកាន់តែបញ្ជាក់ច្បាស់លាស់អំពីភាពចាំបាច់នៃមិត្តភាពដ៏រឹងមាំ។

គួរបញ្ជាក់ផងដែរថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» គឺជាសមិទ្ធផលមួយដែលកើតចេញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន ដែលត្រូវបានលើកស្ទួយតាមរយៈគោលការណ៍នៃអធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក