ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាន់តែធ្ងន់កហើយ! នាយករដ្ឋមន្ត្រីស្នើអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវលើការបន្លំលោក គង់ គាំ យកដីនិងផ្ទះរបស់ក្រសួងការបរទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយឱ្យស្រាវជ្រាវភាពមិនប្រក្រតីនៃការលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដី និងផ្ទះដែលជារបស់ក្រសួងការបរទេសដែលត្រូវបានលោក គង់ គាំ បំពានយក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថា សម្ដេចទើបតែបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកនេះ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់រដ្ឋ។

សម្ដេចតេជោសរសេរថា៖ «ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»

សម្ដេចបានបញ្ជាក់ថា ដីនិងផ្ទះដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញតាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

គួរឱ្យដឹងផងដែរថាផ្ទះរបស់លោក គង់ គាំ បច្ចុប្បន្នគឺជាទីតាំងស្នាក់ការគណបក្សឆន្ទៈខ្មែរ ដែលមានទីតាំងជិតស្ថានទូតរុស្ស៊ី ក្នុងតំបន់ប្រជុំជនដែលអាចមានតម្លៃដល់ជាង ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។ កាលពីយប់ថ្ងៃទី១១ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលឱ្យលោក គង់ គាំ ប្រគល់ផ្ទះនេះវិញ មុននឹងរដ្ឋមានចំណាត់ការផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក