ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនចិន BYD ត្រៀមវាយលុកទីផ្សាររថយន្តអគ្គិសនីនៅទីផ្សារឥណ្ឌា

ឥណ្ឌា៖ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD (Build Your Dream) នឹងធ្វើការដាក់បង្ហាញនូវរថយន្តអគ្គិសនីទី៣ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាត្រីមាសទីបួនក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការប្រកាសដោយផ្ទាល់របស់ក្រុមហ៊ុននាអំឡុងការដាក់តាំងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួននៅទីក្រុង ញូវ ដេលី (New Delhi) កាលពីថ្ងៃពុធ។ គួរបញ្ជាក់ថា រថយន្តដែលនឹងត្រៀមបង្ហាញនោះ គឺជារថយន្តទំនើបប្រភេទ SEDAN ដែលមានសមត្ថភាពបើកបរបានចំងាយប្រហែល ៧០០គីឡូម៉ែត្រ ដែលក្រុមហ៊ុនសន្យាថានឹងបង្កើនការផ្តត់ផ្គង់ទ្វេរដងទៅកាន់តំណាងចែកចាយនាឆ្នាំ២០២៣នេះ។

ក្រុមហ៊ុន BYD បានដាក់បង្ហាញនូវរថយនុ្តប្រភេទដំបូងរបស់ខ្លួននៅប្រទេសឥណ្ឌា កាលពីខែតុលាកន្លងទៅ ដែលជាប្រភេទរថយន្ត SUV ហើយ BYD មានបំណងចង់ពង្រីកការក្តោបក្តាប់ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌាឱ្យបាន ៤០ភាគរយនៅត្រឹមឆ្នាំ២០៣០។

ការបោះជំហានបន្ថែមរបស់ BYD បានធ្វើឡើងស្របពេលរដ្ឋាភិបាលឥណ្ឌាបន្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគពីប្រទេសចិន ហើយបានព្យាយាមកំណត់ការវិនិយោគពីទីក្រុងប៉េកាំងបន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ រវាងទាហាននៃប្រទេសទាំងពីរនៅតាមព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះរបស់ពួកគេ។

 តម្រូវការយានយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌាកំពុងមានការកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនលក់យាន្តជំនិះអគ្គិសនីដែលលក់ដាច់ខ្លាំងលើទីផ្សារក្នុងស្រុកដូចជា Tata Motors និង Mahindra&Mahindra កំពុងបន្តចែកចាយយ៉ាងទូលំទូលាយនូវយានជំនិះប្រើប្រាស់ថាមពលរបស់ខ្លួនក្នុងតម្លៃសមរម្យសម្រាប់ប្រជាជន និងដោយឡែកក្រុមហ៊ុនបរទេសដូចជា BYD និង Kia Motors កំពុងក្តោបយកទីផ្សាររថយន្តទំនើបប្រភេទ Premium។

ឥណ្ឌាកំពុងឈានទៅរកការគ្រងតំណែងជាប្រទេសលំដាប់ទី៣ ក្នុងពិភពលោក ដែលជាទីផ្សារយាន្តជំនិះអគ្គិសនី និងយាន្តជំនិធុនស្រាលផ្សេងៗទៀត ដែលនឹងគ្រងជំនួសតំណែងរបស់ជប៉ុន។ នេះបើយាងតាមការព្យាករណ៍របស់ S&P Global Mobility៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក