វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋាភិបាលថៃ គ្រោងប្រមូលលុយពីភ្ញៀវទេសចរបរទេសម្នាក់ ៩ដុល្លារអាមេរិក

ថៃ៖ រដ្ឋាភិបាលថៃ គ្រោងនឹងមានវិធានការយកប្រាក់ពីភ្ញៀវទេសចរម្នាក់ចំនួន ៣០០បាត ឬស្មើនឹង ៩ដុល្លារអាមេរិក ចំពោះភ្ញៀវទេសចរបរទេសដែលចូលមកកាន់ប្រទេសថៃ ដែលការប្រមូលប្រាក់នេះគ្រោងនឹងចាប់ផ្តើមពីខែមិថុនាតទៅ។

បើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ថវិការដែលនឹងទទួលពីភ្ញៀវទេសចរនឹងយកទៅប្រើប្រាស់សម្រាប់ការជួយដល់ភ្ញៀវទេសចរនានាក្នុងករណីគ្រោះថ្នាក់ណាមួយកើតឡើង ក៏ដូចជាការប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍នូវគោលដៅទេសចរណ៍សំខាន់ៗ និងល្បីៗក្នុងសម្រាប់ការកម្សាន្តរបស់ភ្ញៀវផងដែរ។

គួរឱ្យដឹងថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយកន្លងមក ប្រាក់ចំណូលជាតិដែលបានមកពីវិស័យទេសចរណ៍បានរួមចំណែកប្រហែល ២១ភាគរយនៃផលិតផលក្នុងស្រុកសរុបមុនពេលមានការផ្ទុះឡើងនូវជំងឺរាតត្បាតជាសកលកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ លោក ភិផាត រ៉ាត់ឆាគីតប្រាកាន (Phiphat Ratchakitprakan) បានបញ្ជាក់ថា យ៉ាងណាមិញ ការប្រមូលលុយពីភ្ញៀវទេសចរបរទេសនេះ នឹងមិនធ្វើឡើងចំពោះអ្នកដែលមានបណ្ណអនុញ្ញាតការងារ និងអ្នកឆ្លងកាត់ផ្ទេរជើងហោះហើរឡើយ។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា រដ្ឋាភិបាលថៃរំពឹងថា ប្រទេសថៃនឹងស្រូបទាញបានភ្ញៀវទេសចរបរទេសប្រមាណ ២៥លាននាក់នៅក្នុងឆ្នាំ២០២៣នេះ។

បន្ថែមពីលើនេះ លោកបានបន្ថែមថា គម្រោងនេះត្រូវបានពិនិត្យពិភាក្សាតាំងពីឆ្នាំមុនមកម្ល៉េះ ខណៈបច្ចុប្បន្នកំពុងបញ្ជូនទៅគណៈរដ្ឋមន្រ្តីដើម្បីស្នើសុំការអនុម័ត។ ថៃ ព្យាករណ៍ថាភ្ញៀវទេសចរនឹងចាយលុយប្រមាណជា ២,៣៨ពាន់ពាន់លានបាតនៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០១៩ ពោលគឺមុនការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ថៃទទួលបានភ្ញៀវទេសចរជាង ២៥លាននាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក