ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមកីឡាអូឡាំពិកហុងកុង តម្រូវឱ្យភ្ជាប់ឈ្មោះ ចិន ជាមួយបន្ថែមទៀត

ចិន៖ សមាគមកីឡាហុងកុង ត្រូវបានណែនាំឱ្យដាក់ពាក្យ “ចិន” ភ្ជាប់ជាមួយនឹងឈ្មោះផ្លូវការនៃសមាគមកីឡានីមួយៗ ឬបើមិនដូច្នោះទេសមាគមកីឡានឹងប្រឈមការដកចេញនូវថវិកាទ្រទ្រង់ដំណើរការ។ គួរឱ្យដឹងថា ការណែនាំនេះបានធ្វើឡើងក្រោយពេលអាជ្ញាធរកីឡាប្រកាន់ខ្ជាប់នូវគោលការណ៍ជាតិនិយម ក្រោយពីមានការតវ៉ាទាមទាររកការគាំទ្របែបលទ្ធិប្រជាធិបតេយ្យ។

សហព័ន្ធកីឡា និងគណៈកម្មធិការអូឡាំពិកហុងកុង នៃប្រទេសចិន បានបញ្ជាក់ឱ្យប្រភពសារព័ត៌មានដឹងថា បណ្តាប្រទេសជាសមាជិកនៃសហព័ន្ធកីឡានីមួយៗមានពេលវេលារហូតដល់ត្រឹមថ្ងៃទី០១ ខែកក្កដា សម្រាប់ការបំពេញបែបបទនៃការផ្លាស់ប្តូរឈ្មោះថ្មី។

គួរឱ្យដឹងថា ហុងកុង គឺជាតំបន់រដ្ឋបាលស្វយ័តពិសេសមួយក្រោមការគ្រប់គ្រងរបស់ចិន ប៉ុន្តែធ្វើការប្រកួតប្រជែងក្នុងនាមក្រុមតំណាងហុងកុងដោយឡែកពីប្រទេសចិន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ រាប់បញ្ចូលទាំងកីឡាអូឡាំពិកផងដែរ។ មកទល់ពេលនេះ មានសមាគមកីឡាហុងកុងចំនួនប្រមាណ ២០ប៉ុណ្ណោះ ក្នុងចំណោមសមាគមកីឡាចំនួន ៨៣ ដែលមានភ្ជាប់ប្រទេសចិន ក្នុងឈ្មោះរបស់ខ្លួន ដែលក្នុងនោះរួមមាន សហព័ន្ធកីឡាហែលទឹកហុងកុង-ចិន ជាដើម ប៉ុន្តែសហព័ន្ធកីឡាធំៗដូចជាបាល់ទាត់ជាដើម មិនបានភ្ជាប់ប្រទេសចិនជាមួយឈ្មោះសមាគមឡើយ។

កន្លងមក ភាពតានតឹងរវាងហុងកុង និងចិន ធ្លាប់បានកើតមានជារឿយៗក្នុងព្រឹត្តិការណ៍កីឡា ដោយអ្នកគាំទ្របាល់ទាត់ហុងកុងកន្លងមក ធ្លាប់បានធ្វើឱ្យរដ្ឋាភិបាលចិនខឹងសម្បារពីការស្រែកចំអកដល់ការច្រៀងចម្រៀងជាតិមុនការប្រកួតចាប់ផ្តើម ដែលក្រោយមកទង្វើនេះត្រូវបានច្បាប់ហាមឃាត់។

គួរបញ្ជាក់ថា សព្វថ្ងៃនេះគណៈកម្មាធិការអូឡាំពិកហុងកុង ដឹកនាំដោយអតីតសមាជិកសភាចិន លោក Timothy Fok ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក