ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីទុកពេល១ខែឲ្យលោក គង់ គាំ ប្រគល់ដីនិងផ្ទះដែលមានតម្លៃរាប់សិបលានដុល្លារឲ្យរដ្ឋវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារដាស់តឿនជាថ្មីនិងទុកពេលមួយខែដល់លោក គង់ គាំ ឱ្យប្រគល់ដីនិងផ្ទះនៅក្នុងខណ្ឌចំការមនជិតស្ថានទូតរុស្ស៊ីដែលមានតម្លៃរាប់លានដុល្លារមកឲ្យក្រសួងការបរទេសវិញ។

ការប្រកាសទុកពេលនេះគឺសម្ដេចបានបញ្ជាក់នៅលើ facebook page របស់សម្ដេចនាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានសរសេរនៅលើ facebook របស់សម្ដេចដោយលើកឡើងថា សម្ដេចពុំដែលបានយល់ព្រមឲ្យលោក គង់ គាំ កាន់កាប់ផ្ទះនេះនោះទេ។ 

សម្ដេចតេជោសរសេរថា៖ «គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ»

សម្ដេចតេជោបញ្ចាក់ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជា «កម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល» ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។

ដើម្បីបញ្ជៀសនូវផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ សម្ដេចតេជោបានណែនាំឲ្យលោក គង់ គាំ ប្រគល់ផ្ទះ និងដីមកឲ្យរដ្ឋវិញ។

សម្ដេចថា៖ «ក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ឆ្នាំ ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣” តទៅ»

គួរឱ្យដឹងផងដែរថាផ្ទះរបស់លោក គង់ គាំ បច្ចុប្បន្នគឺជាទីតាំងស្នាក់ការគណបក្សឆន្ទៈខ្មែរ ដែលមានទីតាំងជិតស្ថានទូតរុស្ស៊ី ក្នុងតំបន់ប្រជុំជនដែលអាចមានតម្លៃដល់ជាង ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក