ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជានឹងបន្តអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមដែលនឹងរៀបចំឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (CAMSOC) បានហាមមិនឱ្យមានការលក់ ចែកចាយ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេច ធី ភី (HTPs) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ហើយក៏មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភីឡើយ។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ហាមអ្នកដែលស្ថិតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម ប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី (HTPs) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាបានណែនាំឱ្យបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកនៅក្នុងសម្ភារៈផ្សព្វផ្សាយនានាអំពីព្រឹត្តិការណ៍ប្រកួត។ ទន្ទឹមនេះត្រូវផ្សព្វផ្សាយអំពី «កីឡាគ្មានថ្នាំជក់» ឱ្យបានទូលំទូលាយដល់ប្រតិភូកីឡា អ្នកពាក់ព័ន្ធក្នុងការរៀបចំ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទៅ តាមរយៈការបណ្តុះបណ្តាល ការជូនដំណឹង និងតាមបណ្ដាញព័ត៌មាន សង្គមជាដើម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការពិធីបើកនិងបិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លោក ហោ សារុន បានថ្លែងថា អនុលោមតាមសេចក្តីសម្រេចនេះ គ្រប់សម្ភារផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នឹងមានការបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកដែលជាការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅ។

គួរបញ្ជាក់ថា ការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះត្រូវបានចាប់ផ្តើមធ្វើឡើងតាំងពីប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ ក្នុងឆ្នាំនោះ បានក្លាយជាប្រទេសទី១ ដែលបានអនុវត្ត និងសម្រេចបានជោគជ័យលើគោលការណ៍នេះ។ ចាប់តាំងពីឆ្នាំនោះមក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗនានាទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់នេះផងដែរ។

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ គឺនៅសល់តែជាង១០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងត្រូវរៀបចំឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក