ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនចិន ២នាក់ក្រោយប្លន់លុយ ៨០០ដុល្លារប្រើសុទ្ធតែកាំភ្លើង

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយប្លន់លុយ ៧៣៩ដុល្លារ ប្រើកាំភ្លើងផង កាំបិតផង ភ្ជង់ប្លន់ស្ត្រីជាជនជាតិចិនម្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

ជនសង្ស័យទាំងពីរម្នាក់មានអាយុ ៤៣ឆ្នាំ ជាអ្នកបើកឡានឱ្យការស៊ីណូជីងលី និងម្នាក់ទៀតអាយុ ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (ប្រើអាវុធខ្លីម៉ាក LOCK 19 និងកូនកាំបិតបត់ ម៉ាក Browning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី។ ជនរងគ្រោះឈ្មោះ FANG FANG ភេទ ស្រី អាយុ ៣៤ឆ្នាំ។

វត្ថុតាងចាប់យកបានមាន អាវុធខ្លីម៉ាក LOCK 19 ពណ៌ ខ្មៅ ចំនួន ១ដើម បង់អាវុធខ្លីចំនួន២ គ្រាប់អាវុធខ្លីចំនួន ១៧គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក