ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ជឺនបូរាណ ច័ន្ទបូរី ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី

ភ្នំពេញ៖ លោក ជឺនបូរាណ ច័ន្ទបូរី អគ្គនាយក នៃក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសណូវែលហ្សេឡង់ ដែលមានមូលដ្ឋាននៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

លោក ជឺនបូរាណ ច័ន្ទបូរី ទទួលដំណែងថ្មីនេះ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហត្ថលេខានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែទើបតែចេញផ្សាយព្រះរាជក្រឹត្យនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

លោក ជឺនបូរាណ ច័ន្ទបូរី ជាអ្នកវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការ បរទេសដ៏ជំនាញនៅក្នុងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australia National University) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) សាលាគោលនយោបាយសាធារណៈ Lee Kuan Yew និងសាលា Harvard Kennedy៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក