ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ វាយតម្លៃពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហឹង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ លោក Victor Madrigal-Borloz មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ នេះបើតាម Mirage news។

លោក Victor Madrigal-Borloz បានឱ្យដឹងថាដំណើរទស្សនកិច្ចនេះគឺជាជំហានសំខាន់មួយក្នុងការអនុលោមតាមអាណត្តិដើម្បីអនុវត្តការសន្ទនា និងស្វែងរកការយល់ដឹងទាក់ទងនឹងសិទ្ធិមនុស្សនៃមនុស្សស្រលាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរភេទ និងបុគ្គលអន្តរភេទ និង ភេទខុសគ្នា (LGBT) តាមការអញ្ជើញរបស់រដ្ឋាភិបាល។ លោកនឹងធ្វើដំណើរទៅទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបង។

អ្នកជំនាញរូបនេះនឹងចូលរួមជាមួយអាជ្ញាធររដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិ មេដឹកនាំសាសនា និងអ្នកដទៃទៀត ធ្វើកំណត់សម្គាល់អំពីវិធានការដែលបានអនុម័តដើម្បីលុបបំបាត់អំពើហិង្សា និងការរើសអើងដោយផ្អែកលើការតំរង់ទិសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយស្តាប់ភស្តុតាងទាក់ទងនឹងចន្លោះប្រហោង និងបញ្ហាប្រឈមដែលនៅសេសសល់។

លោកបានឱ្យដឹងទៀតថា នឹងប្រមូលធាតុដើម្បីវិភាគមូលហេតុនៃអំពើហិង្សា និងការរើសអើង រួមទាំងផលប៉ះពាល់នៃការរើសអើងក្នុងសង្គម និងទម្រង់នៃការរើសអើងប្រសព្វគ្នា។

លោកថា៖ «ការវាយតម្លៃរបស់ខ្ញុំនឹងផ្តល់ឱ្យខ្ញុំនូវហេតុផលដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀត»។

អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sunway ដើម្បីចែករំលែកការរកឃើញបឋមជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយការចូលរួមនឹងត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះអ្នកសារព័ត៌មាន។

ជាមួយគ្នានេះដែរ អ្នកជំនាញនឹងបង្ហាញការរកឃើញ និងអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែមិថុនា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក