ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់នៃអាវុធហត្ថរាជធានីទទួលបានចំនួន១៨៧១ករណី ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោក រ័ត្ន ស៊្រាង បានឱ្យដឹងថាកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែមមាញឹកទទួលបណ្តឹង និងព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញយ៉ាងសកម្ម ជាក់ស្តែងក្នុងឆ្នាំ២០២២ ទទួលបាន ១ ៨៧១ករណី។

ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយដល់ពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់ ១២៩១ ក្នុងឆ្នាំ២០២២ កន្លងទៅ សរុបចំនួន១៨៧១ករណី ក្នុងនោះមាន ករណីហិង្សា ករណីបែកថ្នាំអុកឡុកគ្រួសារ ករណីដេញកាប់ប្លន់យកម៉ូតូ ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គីភ័យ ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត ករណីលួច ករណីទំនាស់អ្នកជិតខាង ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះដែរ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក រ័ត្ន ស៊្រាង និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទលោក សៅ សុខា ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលជួបប្រទះប្រចាំថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក