ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មេធាវីបក្សប្រជាជនប្ដឹងលោក គង់ គាំ ហើយទារលុយ៥០ម៉ឺនដុល្លារ!

ត្បូងឃ្មុំ៖ មេធាវីគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ បានសម្រេចប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ។ ការប្ដឹងនេះគឺដោយអះអាងថា លោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយក្នុងខេត្តដែលថាបានបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ និងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងបណ្ដឹងចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សហមេធាវី ៣នាក់របស់គណបក្សប្រជាជនកម្ពុជា លោក ហេង ចាន់វាសនា លោក ឈាង សោភ័ណ និងលោក ឡុក គឹមសាង បានស្នើដល់ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំឱ្យពិនិត្យចោទប្រកាន់ និងផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតលើលោក គង់ គាំ និងបង្គាប់ឱ្យលោក គង់ គាំ បង់លុយ ៥០ម៉ឺនដុល្លារទៅកាន់គណៈកម្មការធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

ក្នុងលិខិតនោះបានលើកឡើងនូវសំណេរដ៏វែងមួយដែលបានដកស្រង់ចេញពីវេទិការសាធារណៈមួយក្នុងពេលដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ដែលលោក គង់ គាំ បានលើកឈ្មោះ និងវាយប្រហារលើគណបក្សប្រជាជនថា «គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ» «នំប្រភពឯជើងន៎ ឆ្ងាយ កើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស» ។ល។

មេធាវីគណបក្សប្រជាជនលើកឡើងថា សំដីរបស់លោក គង់ គាំ ពិតជាបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើ មាត្រា៦-ថ្មី (ពីរ) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤២ នៃច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក