ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជា ប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥

កំពង់ចាម៖ ពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ដោយប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចតែងតាំង លោក ប៉ាន សូរស័ក្តិ ជាប្រធានកិត្តិយស ដើម្បីបំពេញភារកិច្ចបន្តពី សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងមានអនុប្រធានកិត្តិយសចំនួន ២៥រូប។

លោក ប៉ាន សូរស័ក្តិ ដែលបានតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៥ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់នូវជំនឿទុកចិត្ត និងបានតែងតាំងឱ្យទទួលមុខតំណែងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។

លោកបានបន្តថា នឹងរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈនៃការខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពរបស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជំនឿថា ប្រធានកិត្តិយស រួមជាមួយ អនុប្រធានកិត្តិយស នឹងបន្តនូវភារកិច្ចជាគំរូរបស់ សម្តេចឧត្តមទេពញាណ ជួយជាកម្លាំងជំរុញថែមទៀតនូវការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឱ្យកាន់តែមានភាពម្ចាស់ការខ្ពស់ មានចីរភាពធនធានហិរញ្ញវត្ថុ ដើម្បីសហគមន៍នានាក្នុងខេត្តមានភាពធន់ និងភាពងាយរងគ្រោះបំផុតត្រូវបានដោះស្រាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក