ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជំនួបរវាងសម្ដេចតេជោជាមួយអ្នកសារព័ត៌មាន ថ្ងៃទី១៤ មករា តម្រូវឱ្យអ្នកសារព័ត៌មានត្រូវធ្វើតេស្តកូវីដ-១៩ និងហាមយកម៉ាស៊ីនថត និងកាបូបស្ពាយចូល

ភ្នំពេញ៖ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៥ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រសួងព័ត៌មានតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅក្រសួងព័ត៌មានមុនមួយថ្ងៃ គឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដំនឹងរបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា ចំពោះមន្ត្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានី-ខេត្ត អាចធ្វើតេស្តដោយខ្លួនឯង និងបង្ហាញលទ្ធផលជូនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវ៉ូដ-១៩ ពេលទៅដល់ទីតាំងកម្មវិធីផ្ទាល់។

ដើម្បីអ្នកសារព័ត៌មានអាចចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ គឺតម្រូវឱ្យអ្នកសារព័ត៌មានអញ្ជើញមកទទួលបណ្ណចូលរួមចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យច្រក-ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅជាន់ទី១ នៅរៀងរាល់ម៉ោងធ្វើការ។

ក្រសួងព័ត៌មានបានប្រាប់ដល់អ្នកសារព័ត៌មានទាំងអស់ត្រូវពាក់បណ្ណសម្គាល់អត្តសញ្ញាណគ្រប់ពេលវេលាក្នុងអំឡុងកម្មវិធី និងត្រូវទុកជាមោឃៈ ប្រសិនបើមានការផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី។ អ្នកសារព័ត៌មានទាំងអស់ត្រូវមកដល់ទីតាំងនៅម៉ោង២រសៀល ដើម្បីស្កេនបណ្ណពិនិត្យលទ្ធផលតេសរហ័សជំងឺកូវីដ-១៩ និងស្កេនកម្តៅ។

ជាមួយគ្នានេះ ក្រសួងព័ត៌មានហាមអ្នកសារព័ត៌មានយកម៉ាស៊ីនថត ដងស៊ែលហ្វី និងកាបូបស្ពាយ (Bag Pack) ចូលក្នុងទីតំាងកម្មវិធី។

ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកសារព័ត៌មានអាចទាក់ទងមកលេខទូរសព្ទ ០៩៧ ៧៨០ ១៧៧ និង ០៧៧ ៤២៦ ៨៧៧។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាង ៤ពាន់នាក់ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ហើយក្នុងឱកាសនោះផងដែរ សម្តេចក៏នឹងបើកឱកាសឱ្យអ្នកសារព័ត៌មានសួរសំណួរពាក់ព័ន្ធនឹងបញ្ហានានាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក