ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិស័យជាច្រើនដែលកម្ពុជា-តួកគី អាចធ្វើការជាមួយគ្នាដើម្បីជំរុញដល់ទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្មប្រទេសតួគីលោក វ៉ាហិត គីរីស៊ី បានលើកឡើងថាទំហំពាណិជ្ជកម្មកម្ពុជា-តួកគីអាចជំរុញធ្វើឱ្យកើនឡើងដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំបាន តាមរយៈការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការដែលបានរៀបចំកន្លងមក និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក វ៉ាហិត គីរីស៊ី បានថ្លែងថា កម្ពុជាជាប្រទេសមួយមានសក្ដានុពលដែលអាចនាំផលិតផលទៅប្រទេសតួកគីបានជាច្រើនដូចជា វិស័យកសិកម្មការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ វិស័យវារីវប្បកម្ម គ្រឿងយន្តកសិកម្ម សំណង់ ព័ត៌មានវិទ្យា ការកែច្នៃម្ហូបអាហារជាពិសេសអាហារហាឡាល់ វិស័យអប់រំ និងវិស័យអាកាសចរ។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យដែលបានលើកឡើងនេះ និងជំរុញឱ្យមានអ្នកវិនិយោគតួកគីមកកម្ពុជាដោយផ្ដោតជាពិសេសលើវិស័យកសិកម្មនៅកម្ពុជា។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោថា៖ «កម្ពុជាយើងមានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង កៅស៊ូ ស្រូវ ដែលអាចកែច្នៃបានសម្រាប់ការនាំចេញ»។

ក្នុងនោះដែរសម្ដេចក៏ស្នើឱ្យមានការលុបបំបាត់ការយកពន្ធត្រួតគ្នាដើម្បីជំរុញការនាំចេញនាំចូលផងដែរ។

កាលពីដើមឆ្នាំ២០២២ កម្ពុជា និងតួកគី ប្តេជ្ញាចិត្តដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថាសម្រាប់រយៈពេល ១១ខែ នៃឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគី សម្រេចបានប្រមាណ ១៣៦,១៥ លានដុល្លាអាមេរិក ជាមួយនឹងកំណើនប្រមាណ ៦៣,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគីរួមមាន សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ឆ័ត្រ សម្ភារៈធ្វើដំណើរ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ គ្រឿងម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិកជាដើម។

នៅព្រឹកថ្ងៃទី១១ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ទទួលជួបលោកស្រី ម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ។ ក្នុងជំនួបនោះលោកស្រីបានបានជំរុញដល់កម្ពុជាឱ្យធ្វើយ៉ាងណាដើរឱ្យនាំមុខប្រទេសដទៃទៀតលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង ខណៈសម្ដេចតេជោបានបញ្ជាក់ថាកម្ពុជាបានយកចិត្តជាខ្លាំងការអភិវឌ្ឍបៃតងដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក