ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អស់មីនហើយ! ក្នុងឃុំនិងភូមិចំនួន៤ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឃុំចំនួន១ និងភូមិចំនួន៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាឃុំ និងភូមិអស់មីន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC)។ ឃុំនិងភូមិចំនួន៤នោះ មានឃុំស្តុក ភូមិអង្គដូនតី ភូមិត្រពាំងថ្ម ភូមិរលាំងទឹក ក្នុងឃុំស្រង់។

ពិធីប្រកាសអស់មីននេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោក Eldeen Husaini Mohd Hashim ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា លោកឧកញ៉ា KM Tan លោកអភិបាលរងខេត្តកំពង់ស្ពឺ លោក សរ សុពុត្រា តំណាងអភិបាលខេត្ត លោក វ៉ី សំណាង រួមទាំងអាជ្ញាធរគ្រប់ជាន់ខ្ពស់ និងតំណាងក្រុមហ៊ុន។

លោកទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន លី ធុជ បានលើកឡើងថា អាជ្ញាធរមីនដោយមានការគាំទ្រពី MBCC បានបោសសម្អាតផ្ទៃដីមានមីនចំនួន ២៩៩ ២៥៥ម៉ែត្រក្រឡា ស្មើនឹង ៥ចម្ការមីន ស្ថិតក្នុងឃុំស្តុក និងឃុំស្រង់ ដោយប្រើប្រាស់ថវិកាបានមកពីការរៀបចំរាត្រីសមោសរ ក្រោមអធិបតីភាពរបស់ អគ្គមេបញ្ជការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

លោកថ្លែងឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) បានចាប់ផ្តើមបោសសំអាតមីនប្រឆាំងមនុស្សចំនួន ១៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣២គ្រាប់ ត្រូវបានកម្ទេចចោល នៅក្នុងតំបន់ខាងលើនេះតាំងពីខែសីហា ឆ្នាំ២០២២។

លោកគូសបញ្ជាក់ថា ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកិច្ចការមួយសំខាន់យ៉ាងសំខាន់ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ។

លោកបន្តថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដែលមានការចូលរួមយ៉ាងច្រើនកុះករពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ជាមួយនឹងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។

លោកបានថ្លែងអំណរគុណដល់ ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀត ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសធម៌ការរួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការចូលរួមជំរុញឲ្យកម្ពុជាកាន់តែអាចសម្រេចគោលដៅគ្មានមីននៅឆ្នាំ២០២៥។

លោកនិយាយថា៖ «ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ គ្មានមីនឆ្នាំ២០២៥ កម្ពុជា នៅសល់រយៈពេល ៣ឆ្នាំ (២០២៣-២០២៥) ទៀតត្រូវបញ្ចប់ការងារបោសសម្អាតមីន ក្នុងទំហំផ្ទៃដីសង្ស័យមានមីនប្រមាណជា ៦៤៨ គីឡូម៉ែត្រក្រឡា»។

រដ្ឋាភិបាលកម្ពុជាបានកំណត់សកម្មភាពបោសសម្អាតមីនជាការងារអាទិភាពចម្បង ដោយកំណត់ត្រឹមឆ្នាំ២០២៥ ជាឆ្នាំអស់មីននៅកម្ពុជា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យប្រទេសជាដៃគូអភិវឌ្ឍប វិស័យឯកជន និងសប្បុរសជន បន្តគាំទ្រលើផ្នែកបច្ចេកទេស ថវិកា និងសម្ភារក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក