វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មន្ទីរបញ្ចកោណ លុបចោលវ៉ាក់សាំងកាតព្វកិច្ចលើមន្រ្តី និងបុគ្គលិក

អាមរិក៖ អគ្គលេខាធិការការពារជាតិអាមេរិក លោក Lloyd Austin បញ្ជាក់នៅថ្ងៃពុធនេះថា មន្ទីរបញ្ចកោណបានសម្រេចលុបចោលវិធានការក្នុងកំណត់វ៉ាក់សាំងជាកាតព្វកិច្ច ដែលជាជំហានមួយក្នុងការស្នើទៅសភាអាមេរិក ក្នុងគោលបំណងកំណត់ច្បាប់ថវិកាក្នុងវិស័យការពារជាតិនាឆ្នាំ២០២៣។

លោក Austin បានសរសេរនៅក្នុងការប្រកាសមួយដែលបានបញ្ជាក់ថា ការលុបចោលការកំណត់វ៉ាក់សាំងជាកាតព្វកិច្ចនេះ​ ដែលលោកពិតជាមានមោទនភាពខ្លាំងចំពោះការចូលរួមរបស់អង្គភាពការពារជាតិមួយនេះ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ គួររំឮកថា កន្លងមកមានកងកម្លាំងប្រមាណជា ៨,០០០នាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបញ្ចកោណត្រូវបានបណ្តេញចេញពីតំណែងដោយសារតែការបដិសេធមិនព្រមទទួលវ៉ាក់សាំងនេះ។ 

យ៉ាងណាក្តី ក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់ថា អង្គភាពនៅតែបន្តគាំទ្រ និងលើកទឹកចិត្តដើម្បីឱ្យបុគ្គលិកទទួលវ៉ាក់សាំងកូវីដ-១៩ និងបានបន្ថែមទៅមេបញ្ជាការនីមួយៗថា ពួកគេមានការទទួលខុសត្រូវ និងសិទ្ធិអំណាចក្នុងការរក្សាផលប្រយោជន៍ចាំបាច់របស់អង្គភាពដើម្បីឱ្យបេសសកម្មទទួលបានជោគជ័យ។ 

បន្ថែមពីលើនេះ សម្រាប់មន្រ្តី និងបុគ្គលិកនៃមន្ទីរបញ្ចកោណដែលត្រូវបានបណ្តេញចេញដោយសារតែការមិនព្រមទទួលវ៉ាក់សាំងកាតព្វកិច្ច ក៏អាចដាក់ពាក្យសុំពាក់ព័ន្ធនឹងការពិនិត្យលើការបណ្តេញពួកគេចេញពីការងារបាន ប៉ុន្តែសេចក្តីប្រកាសនេះមិនបានបញ្ជាក់ពីការទទួលឱ្យចូលបម្រើការងារវិញឬយ៉ាងណានោះទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក