សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

BREAKING NEWS: នាយករដ្ឋមន្ត្រីលុបស.ជ.ណ ដែលស្នើឱ្យមានវិធានការផ្លូវច្បាប់លើលោកស្រី សៀង ចាន់ហេង រង់ចាំមតិយោបល់ពីរដ្ឋមន្រ្តីដែនដី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលុបចោល ស.ជ.ណ លេខ១៨មយ ដែលបញ្ជាដល់រដ្ឋបាលខេត្តកណ្ដាល និងស្នងការដ្ឋានខេត្តនេះនាំខ្លួនលោកស្រី សៀង ចាន់ហេង សិន រង់ចាំមតិយោបល់ពីររដ្ឋមន្ត្រីដែនដី។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះថា ការសម្រេចឱ្យមានវិធានការលើលោកស្រី សៀង ចាន់ហេង នេះសម្ដេចបានសម្រេចជាមួយសម្ដេចក្រឡាហោមតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មកម្លេះ តែដោយបានការស្នើសុំពីសាម៉ីខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រគល់ឱ្យរដ្ឋមន្ត្រីដែនដី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តកិច្ចការ។

សម្ដេចបានសរសេរយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលុបចោលស.ជ.ណលេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

គួរឱ្យដឹងដែរថានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ មានការចែកចាយតាមបណ្ដាញសង្គមនូវលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការ កែន សត្ថា ជម្រាបទៅរដ្ឋមន្ត្រីមហាផ្ទៃ និងអភិបាលខេត្តកណ្ដាល ឱ្យចាត់នីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអាយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក