ភ្នំពេញ៖ នៅថ្ងៃទី១១ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ មករា ២០២៣។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៤២នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥៦៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨១៨ករណី(ជាប្រភេទអូមីក្រុង) ៕