ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Dani Alves រងការចោទប្រកាន់ពីបទបំពានផ្លូវភេទលើស្រ្តីម្នាក់នៅអេស្ប៉ាញ

អេស្ប៉ាញ៖ អតីតខ្សែការពារក្លិប Barcelona និងជាកីឡាករក្រុមជម្រើសជាតិប្រេស៊ីល Dani Alves ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យចំពោះបទចោទប្រកាន់ថា កីឡាកររូបនេះបានរំលោភបំពានផ្លូវភេទទៅលើនារីម្នាក់ក្នុងក្លិបរាត្រីមួយកន្លែងក្នុងប្រទេសអេស្ប៉ាញកាលពីខែមុន។ នេះបើតាមការបញ្ជាក់របស់តុលាការកំពូលតំបន់កាតាឡាន់ឱ្យដឹងនៅយប់ថ្ងៃអង្គារម្សិលមិញ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ កីឡាករវ័យ៣៩ឆ្នាំខាងលើបានចេញមុខបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់មកលើរូបគេ។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការមិនបានបញ្ជាក់ច្បាស់នូវអត្តសញ្ញាណអ្នករងបណ្តឹងគឺកីឡាករ Dani Alves ឡើយ ប៉ុន្តែយ៉ាងណាមិញអ្នកនាំពាក្យរបស់តុលាការបានបញ្ជាក់ថា លោកគឺជាជនសង្ស័យក្នុងករណីនេះ ប៉ុន្តែតុលាការមិនអធិប្បាយអ្វីបន្ថែម ដោយគ្រប់យ៉ាងស្ថិតក្រោមការពិនិត្យតាមដាននៅឡើយ។

ប្រព័ន្ធផ្សព្វផ្សាយអេស្បាញបានរាយការណ៍ថាស្ត្រីម្នាក់បានចោទប្រកាន់ Alves ថាបានប៉ះនាងនៅត្រង់តំបន់ឯកជនល្វែងក្រោម ដោយខ្លួននាងមិនបានយល់ព្រមឡើយ ហើយហេតុការណ៍នេះបានកើតឡើងកាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

បច្ចុប្បន្ននេះ Dani Alves កំពុងប្រកបអាជីពជាមួយក្លិប Pumas UNAM នៅប្រទេសម៉ិចស៊ិចបានបញ្ជាក់ថា លោកពិតជាបានស្ថិតនៅក្លិបនោះប្រាកដមែន ដើម្បីជប់លៀងជាមួយមិត្តភក្តិរបស់លោក ប៉ុន្តែលោកមិនបានធ្វើទង្វើមិនគប្បីណាមួយឡើយ។ Alves ថ្លែងថា៖ “ខ្ញុំបានរាំលេង និងសប្បាយរីករាយជាមួយមិត្តភក្តិរបស់ខ្ញុំដោយមិនបានឈ្លានពានអ្នកណាឡើយ។ ខ្ញុំមិនទាំងដែលស្គាល់ស្រ្តីនោះផង តើខ្ញុំអាចធ្វើរឿងបំពាននាងយ៉ាងដូចម្តេចទៅ”??

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក