លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

EU និង NATO ចេញមុខប្តេជ្ញាគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្សី

អឺរ៉ុប៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) បានប្តេជ្ញារួមគ្នានៅថ្ងៃអង្គារ ទី១០ ខែមករាម្សិលមិញនេះ ថានឹងជំរុញការគាំទ្រចំពោះប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី និងបង្កើនកិច្ចសហការរវាងសហភាពអឺរ៉ុបជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ដោយមេដឹកនាំ NATO លោក Jens Stoltenberg ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយជាមួយមេដឹកនាំនៃសហភាពអឺរ៉ុប។

គួរឱ្យដឹងថា បណ្តាប្រទេសជាសមាជិកអឺរ៉ុប និងជាសមាជិកអង្គការ NATO ចំនួន ២១ បានធ្វើការបញ្ជូនជំនួយជាសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន ក្នុងការតបតជាមួយការឈ្លានពានពីសំណាក់រុស្សី។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង បានប្រកាសថារដ្ឋាភិបាលនឹងបញ្ជូនជំនួយជារថពាសដែកប្រភេទប្រយុទ្ធ ខណៈអ៊ុយក្រែនខ្លួនឯងផ្ទាល់វិញ បានស្នើឱ្យមានការបញ្ជូនជំនួយជារថក្រោះប្រភេទទំនើបៗផ្សេងៗបន្ថែមទៀត។

ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា៖ “ខ្ញុំយល់ថាអ៊ុយក្រែនគួរតែទទួលបាននូវសព្វាវុធយោធាគ្រប់ប្រភេទដែលពួកគេត្រូវការ ដែលអាចជួយឱ្យពួកគេការពារទឹកដីកំណើតរបស់ខ្លួនបាន។ ដែលខ្ញុំលើកឡើងនេះ ប្រាកដណាស់ថាមិនមែនសំដៅត្រឹមតែប្រព័ន្ធការពារដែនអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបច្ចេកទេសយោធាទំនើបទាំងឡាយ ដែលអាចការពារអ៊ុយក្រែនបាន”។

គួរបញ្ជាក់ថា ក្រោយមានព្រឹត្តិការណ៍ឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សណ្តាប់ធ្នាប់ និងសន្តិសុខទ្វីបអឺរ៉ុប ដែលទាមទារឱ្យស្ថាប័នកំពូលទាំងពីរគឺ EU និង NATO ត្រូវតែរួមគ្នាក្នុងការធ្វើការងារការពារដែនដីនៃទ្វីបមួយនេះ។ ស្ថាប័នធំៗទាំងពីរបានឯកភាពគ្នាថា NATO ដែលគាំទ្រដោយកម្លាំងយោធារបស់អាមេរិក នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងចាំបាច់មួយសម្រាប់បញ្ហាសន្តិសុខរបស់អឺរ៉ុប ទោះបីជាមានការប៉ុនប៉ងដោយ EU ដើម្បីបង្កើនតួនាទីរបស់ខ្លួនក្នុងវិស័យការពារជាតិក៏ដោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក