ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃទម្លាក់ម៉ាឡេស៊ី ឡើងវគ្គផ្តាច់ព្រ័ត្រ AFF Championship ជាលើកទី១០

ថៃ៖ ក្រុមការពារតំណែងជើងឯក AFF Championship ដំរីសឹកថៃ បានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់ AFF Championship ២០២២ ដោយជួបជាមួយក្រុមជម្រើសជាតិវៀតណាម ក្រោយទម្លាក់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Thammasat។

ក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីជើងទី១ បាននាំមុខក្រុមជម្រើសជាតិថៃដោយលទ្ធផល ១-០ នៅរាជធានីគូឡាឡាំពួរ ប៉ុន្តែចូលមកដល់ការប្រកួតជើងទីពីរ គ្រាប់បាល់របស់កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraison ជួយឱ្យក្រុមម្ចាស់ជើងឯក ៦សម័យនេះ ឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFF ជាលើកទី១០។

លទ្ធផលនេះមានន័យថា ក្រុមជម្រើសជាតិវៀតណាម នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិថៃមុន នៅថ្ងៃសុក្រ ទី១៣ ខែមករាខាងមុខនេះ នៅកីឡដ្ឋាន My Dinh មុននឹងធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Thammasat របស់ថៃ សម្រាប់ការប្រកួតជើងទី២ នៅរយៈពេលត្រឹម ៤ថ្ងៃបន្ទាប់។

គួររំឮកថា ក្រុមជម្រើសជាតិថៃ និងវៀតណាម បានជួបគ្នានាវគ្គផ្តាច់ព្រ័ត្រសាជាថ្មីម្តងទៀត ខណៈការជួបគ្នាចុងក្រោយបង្អស់នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៨ ដែលកាលណោះវៀតណាមបានយកឈ្នះថៃ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២ នឹងគ្រងជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក