ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ត្រីសង្គមកិច្ច លោក ឡាយ សំណាង ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជនពិការក្រីក្រចំនួនជិត ៣៨ម៉ឺនដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជូនដល់ជនពិការក្រីក្រចំនួនជិត ៣៨ម៉ឺនដុល្លារ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលូយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News តាមទូរសព្ទថា នៅព្រឹកនេះអង្គភាព ACU បានបញ្ជូន លោក ឡាយ សំណាង ទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

លោកបន្តថា ការឈានដល់ការឃាត់ខ្លួនលោក ឡាយ សំណាង ពីព្រោះតែក្រសួងសង្គមកិច្ចបានធ្វើការស្រាវជ្រាវរកឃើញភស្តុតាង ថា លោក ឡាយ សំណាង ពិតជាបានកិបកេងថវិការបស់រដ្ឋសម្រាប់ឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រជិត ៣៨ម៉ឺនដុល្លារពីប្រាក់ជំនួយឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រចំនួនជិត ៤ពាន់នាក់។

បើតាមលោក ឱម យ៉ិនទៀង មន្រ្តីក្រសួងសង្គមកិច្ច លោក ឡាយ សំណាង រូបនេះជាប់សង្ស័យពីបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងជាប់ពីបទ «សម្អាតប្រាក់ ដោយខុសច្បាប់»។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចក៏ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ឈ្មោះ សុខ សុផា ហើយនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនមក ACU ពាក់ព័ន្ធនឹងរឿងកិបកេងលុយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះពីជំងឺកូវីដ-១៩ ជាង ៦០លានរៀលផងដែរ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ បានចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។

បើយោងតាមច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀលទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក