ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវសរុបជិត ៤៦ម៉ឺននាក់

ភ្នំពេញ៖ ដើមខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវសរុបជិត ៤៦ម៉ឺននាក់ ខណៈមាន៦ រាជធានី-ខេត្តជាគោលដៅទេសចរណ៍សំខាន់ៗ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ថា នៅទូទាំងប្រទេសកម្ពុជា បើគិតចាប់ពីថ្ងៃទី២-៨ ខែមករា ឆ្នាំ២០២២៣ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៤៥៩ ៤០៩នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤១៥ ៧៩៣នាក់ និងភ្ញៀវអន្តរជាតិ ៤៣ ៦១៦នាក់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថាគោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងខេត្តផ្សេងទៀត មានខេត្តព្រះសីហនុ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

ក្រសួងទេសចរណ៍បានគូសបញ្ចាក់ថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈអំឡុងពេលឆ្លងឆ្នាំសកលកន្លងមកមានភ្ញៀវប្រមាណ ២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស។

បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ឱ្យដឹងថានៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក