ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក ត្រៀមលក្ខណៈអនុវត្តភារកិច្ចស្នូលសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់នៃកងទ័ពជើងគោកទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ចពេញមួយឆ្នាំ២០២២ ទទួលបានលទ្ធផលល្អស្របតាមផែនការដែលបានដាក់ចេញ។

ថ្លែងក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន និងពលទាហានទូទាំងកងទ័ពជើងគោកដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីប្រកបដោយសមិទ្ធផលល្អ ស្របតាមផែនការដែលបានដាក់ចេញ ក្នុងការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ រួមមាន ការបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។

លោកបន្តថា ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិន ក្នុងការតស៊ូប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយការពារជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ។

ដើម្បីបន្តសម្រេចទិសដៅការងារសម្រាប់ឆ្នាំ២០២៣នេះ លោកបានរម្លឹកឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។

ខណៈដែលឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA GAMES) និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) ឆ្នាំ២០២៣ ព្រមទាំងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ខាងមុខនេះ លោកក៏បានប្រាប់ឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃកងទ័ពជើងគោកទាំងអស់ត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក