ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចាន់ រតនា​ រីករាយស្វាគមន៍កីឡាករឥណ្ឌូណេស៊ីដែលចង់មកសងសឹកជំនួសមិត្តរួមជាតិ

ភ្នំពេញ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានលើកឡើងថា រូបគេពេញចិត្ត នឹងស្វាគមន៍ដោយក្ដីរីករាយ ចំពោះការប្រកាសរបស់កីឡាករជើងខ្លាំងឥណ្ឌូនេស៊ី Eko Roni Saputra ដែលចង់ណាត់ជួបរតនាលើសង្វៀនលំដាប់ពិភពលោក ONE Championship នាពេលខាងមុខ។

ការឆ្លើយតបរបស់កីឡាករ ចាន់ រតនា បានធ្វើឡើងបន្ទាប់ពីកីឡាករ Eko Roni Saputra បានប្រកាសចង់ជួប និងសាកថ្វីដៃជាមួយ ចាន់ រតនា ពិសេសក្នុងគោលបំណងចង់សងសឹកឲ្យមិត្តរួមជាតិរបស់គេ ២រូប ដែលធ្លាប់បរាជ័យក្រោមថ្វីដៃរបស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩  ។

ចាន់ រតនា បានបញ្ជាក់ថា ខ្លួនរីករាយក្នុងការត្រៀមជួប Eko Roni ដ្បិតគេចង់សងសឹកឲ្យមិត្តរួមជាតិ ។ ចំពោះសមត្ថភាពរបស់កីឡាករឥណ្ឌូនេស៊ីរូបនេះ ក៏មិនចាញ់កីឡាករ Rudy Agustian និង Abrou Fernandes ដែលខ្លួនធ្លាប់យកឈ្នះលើសង្វៀន ONE ដែរ ប៉ុន្ដែ រតនា រំពឹងថា នឹងធ្វើឲ្យបានល្អបំផុត ដើម្បីរក្សាកំណត់ត្រាមិនចាញ់កីឡាករឥណ្ឌូនេស៊ី ។

ដោយឡែក បើយើងចាប់អារម្មណ៍ប្រវត្តិលើសង្វៀន ONE Championship រវាងអ្នកទាំងពីរវិញហាក់មិនលើសគ្នាប៉ុន្មាននោះឡើយ គ្រាន់តែកីឡាករកម្ពុជាមានប្រៀបជាងពាក់ព័ន្ធនឹងបទពិសោធន៍ ពោលគឺ ចាន់ រតនា ធ្លាប់ប្រកួតលើសង្វៀនលំដាប់ពិភពលោកនេះ ១០ដង ឈ្នះ ៧ និងចាញ់ ៣ ខណៈ Eko Roni ធ្លាប់ប្រកួតបាន ៥ដង ឈ្នះ ៤ និងចាញ់ម្ដង ដោយកាលពីដើមឆ្នាំ២០២០ គេធ្លាប់យកឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ត្រឹមទឹកទី១៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក