ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ស ខេង ណែនាំឱ្យអភិបាលរាជធានី-ខេត្ត ដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ជនរងគ្រោះឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដោយមិនត្រូវទុកចោល ឬធ្វើលំៗ ឬមិនត្រូវផ្សំគំនិតគ្នានោះទេ។

ថ្លែងនៅក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២៣ នេះ នៅសណ្ឋាគារសុខា សម្តេចក្រឡាហោម ស ខេង បានព្រមានថា ប្រសិនអភិបាល រាជធានី-ខេត្ត នៅតែធ្វើការលំៗ ស្រាលៗឱ្យរួចពីដៃ នៅថ្ងៃណាមួយ សម្តេចនឹងកោះហៅអភិបាលរាជធានី-ខេត្តម្តងម្នាក់ មករាយការណ៍តាមករណីនីមួយៗ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះក្នុងករណីអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើសនៅពេលទទួលបានបណ្តឹង ហើយមិនមានដោះស្រាយនោះ ក្រសួងក៏នៅតែដឹងតាមរយៈ ការធ្វើគណនេយ្យភាព ត្រួតពិនិត្យ និងកោះហៅចៅហ្វាយ ខេត្តទាំងអស់មករាយការណ៍ផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍ថា៖ «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ មួយទៀត អ្នកធ្វើការនៅអនឡាញ មានវីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ»

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតមកពេលនេះក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹងចំនួន៧០០ ដោយកន្លងមកក្នុងមួយថ្ងៃជាមធ្យមក្រសួងមហាផ្ទៃទទួលបានបណ្តឹងជាង១០ ហើយបច្ចុប្បន្ននេះក្នុងមួយថ្ងៃមានតែ១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា៖ «នេះជាលទ្ធផលដែលយើងបាន ដោះស្រាយក្នុងការជួយជនរងគ្រោះបានជាក់លាក់ បន្ទាប់ពីមានបណ្តឹងសុំឱ្យជួយ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធ ប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ ត្រូវបន្តធ្វើការងារហ្នឹងមិនត្រូវទម្លាក់ដៃនោះទេ។

សម្តេចបន្តថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសរំលោភបំពានសិទ្ធិមនុស្ស ដែលវាមានភាពស្មុគស្មាញ ខណៈបទល្មើសផ្សេងទៀតដូចជា បទល្មើសចោរលួច និងចោរប្លន់ ផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើសលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក