ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ចាប់បានចោរម្នាក់វះតង់ លួចសម្ភារភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅតាមឆ្នេរសមុទ្រ

ព្រះសីហនុ៖ ភ្ញៀវទេសចរដែលមកបោះតង់នៅឆ្នេរឆ្នេរជំទាវម៉ៅ ក្បែរដើមឈើចំាស្នេហ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានតាមទាន់ចោរលួចវះតង់យកទ្រព្យសម្បត្តិ និងបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ភ្ញៀវទេសចរដែលជាជនរងគ្រោះបានបញ្ជាក់ថា ការឈានដល់ឃាត់ខ្លួនជនសង្ស័យ ក្រោយពីខ្លួនបានបាត់ទូរស័ព្ទដៃចំនួន៣គ្រឿង រួមទាំងសម្ភារមួយចំនួនទៀតលើរថយន្ត។

យោងតាមប្រភពពីពលរដ្ឋនៅតំបន់នោះបានឱ្យដឹងថា កន្លងមកក៏ធ្លាប់មានករណីជនសង្ស័យលួចទូរស័ព្ទ ដៃ និងម៉ូតូជាច្រើនគ្រឿងផងដែរ។

ភ្ញៀវទេសចរដែលមកលេងក្នុងខេត្តព្រះសីហនុ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគួររឹតបន្តឹងសន្តិសុខសង្គមជាងនេះ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្ន បុរសជនសង្ស័យដែលធ្វើសកម្មភាពខាងលើ ត្រូវបានបញ្ជូនទៅសមត្ថកិច្ចប៉ុស្តិ៍បិតត្រាំង ដើម្បីចាត់ការបន្តតាមនិតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក