ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានភាពកូវីដ-១៩ម៉ាឡេស៊ីនៅតែធ្ងន់ធ្ងរ! វិជ្ជមានថ្មីជាង ៨,៥០០ករណី និងស្លាប់ ១០២នាក់ម្សិលមិញ

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៨,៥៧៤នាក់សម្រាប់ថ្ងៃចន្ទ ទី១២ ខែកក្កដាម្សិលមិញនេះ ដែលនៅតែជាតួលេខខ្ពស់បំផុតបន្តទៀត ប៉ុន្តែមានការធ្លាក់ចុះបន្តិចបន្តួចបើប្រៀបនឹងថ្ងៃទី១០ ខែកក្កដាកន្លងទៅ ដែលមានអ្នកឆ្លងខ្ពស់ខ្លាំងដល់ទៅ ៩,៣៥៣នាក់។ ក្នុងករណីឆ្លងជាង ៨,៥០០ករណីនេះ ជាងពាក់កណ្តាលរកឃើញនៅតំបន់ Klang Valley ពោលគឺមានចំនួន ៤,៣០៨ករណីមាននៅតំបន់ Selangor និងចំនួន ៦០៩ករណីកើតមាននៅរាជធានីគូឡា ឡាំពួរ ដោយឡែកបណ្តារដ្ឋផ្សេងៗទៀតរួមមាន ៧៩៤ករណីនៅរដ្ឋ Negeri Sembilan, ៤១១ ករណីនៅរដ្ឋ Melaka និង ៤០៧ករណីនៅរដ្ធ Johor ជាប់នឹងប្រទេសសិង្ហបុរី។ 

អគ្គនាយកទទួលបន្ទុកផ្នែកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានរាយការណ៍ករណីអ្នកស្លាប់ថ្មីចំនួន ១០២ ករណីនៅថ្ងៃចន្ទម្សិលមិញ ដោយអ្នកស្លាប់ទាំងនោះមានវ័យចាប់ពី ២៩ ទៅដល់ ៨៦ឆ្នាំ ដោយក្នុងនោះមានមនុស្សចំនួន ១៤នាក់បានស្លាប់ពេលយកមកដល់មន្ទីរពេទ្យ ដោយមិនទាន់បានទទួលការព្យាបាល។

ប្រទេសម៉ាឡេស៊ី បានឈានដល់ដំណាក់កាលបិទខ្ទប់ទូទាំងប្រទេសជាលើកទី៣ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនាកន្លងមក ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីប្រទេសនេះបានហក់ឡើងនូវចំនួនអ្នកឆ្លងកូវីដ-១៩ខ្ពស់បំផុតលើសពី ៩,០០០ករណីក្នុងមួយថ្ងៃកាលពីថ្ងៃទី២៩ ខែឧសភា។ 

គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ម៉ាឡេស៊ីបានរាយការណ៍ករណីអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៨៤៤,៨៧០ករណី ដោយក្នុងនោះមានអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៩១,២៧២ករណី ខណៈអ្នកស្លាប់សរុបមានចំនួន ៦,២៦០ករណី៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក