ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងបន្តធ្លាក់ភ្លៀង ខណៈតំបន់ខ្ពស់រាបនឹងបន្តចុះត្រជាក់ដល់ ១៩អង្សា

ភ្នំពេញ៖ កម្ពុជានឹងបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពនេះនឹងនាំឱ្យកម្ពុជាមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយនៅតំបន់ខ្លះនឹងមានធាតុអាកាសចុះត្រជាក់ដល់ ១៩អង្សា។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា នៅតំបន់ទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។

ចំពោះនៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ខណ:ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹកដែលមានសីតុណ្ហភាពអប្បបរមាពី ១៩-២២អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយនៅតំបន់នោះនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក