ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការអូឡាំពិក ចេញលិខិតព្រមាន ៣ចំណុចធំៗទៅកាន់សហព័ន្ធប្រដាល់គុនខ្មែរ

ភ្នំពេញ៖ ក្រោយមានបាតុភាពមិនល្អក្នុងកម្មវិធីប្រដាល់គុនខ្មែរមួយ កាលពីពេលថ្មីៗកន្លងទៅ ដែលនាំឱ្យមានការរិះគន់ជាច្រើនពីសំណាក់មហាជនទូទៅ រហូតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ចេញមតិផ្ទាល់ចំពោះការងាររបស់សហព័ន្ធប្រដាល់គុនខ្មែរ នៅម្សិលមិញនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញលិខិតព្រមានជាផ្លូវការមួយទៅកាន់សហព័ន្ធជាតិខាងលើនេះ។ ក្នុងលិខិតនោះ NOCC បានប្រកាសជាសាធារណៈចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួត កីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាង កីឡាករ ឃឹម បូរ៉ា និង កីឡាករ ម៉ឺន មេឃា ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងនូវ ៣ចំណុចដូចខាងក្រោម៖

១.អាជ្ញាកណ្ដាល-ចៅក្រម ជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួត ដោយ មិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ "Fair-Play” មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ត្រីយុត្តិធម៌កីឡា ធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់ គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ ។

២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ ដែលសហព័ន្ធកីឡាគុនខ្មែរនៅតែមិនអាចកែសម្រួល ឬ កែទម្រង់បាន ធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្ម ជាញឹកញាប់ ជាច្រើនលើកច្រើនសារ ។

៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួត ជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរជា សមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្តិកៈ របស់គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានប្រកាសដាក់ការព្រមានលើកដំបូង ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាកណ្ដាល-ចៅក្រមឱ្យ គោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ “Fair-Play និងគោរពក្រមសីលធម៌កីឡា ដោយមិនអាចរំលោភបាន ។ ជាងនេះទៅទៀត បើមានបញ្ហាដដែលកើតឡើងទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាព ដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាច ចូលរួមប្រកួតកីឡា SEA Games រួមទាំង SEA Games នៅកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក