ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រឡាប់រថយន្តដឹកកម្មករកម្មការិនីទាំងព្រឹក បណ្តាលឱ្យមនុស្ស ៦នាក់រងរបួស

កំពង់ស្ពឺ៖ រថយន្តដឹកកម្មករ កម្មការិនីចំនួន ៦៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់រថយន្តនៅវេលាម៉ោងជិត ៧ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ បណ្តាលឱ្យកម្មករកម្មការិនីចំនួន ៦នាក់រងរបួសធ្ងន់ស្រាល។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានដកស្រង់សំដីសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្ទាល់ថា មូលហេតុនាំឱ្យរថយន្តដឹកកម្មករ កម្មការិនី ក្រឡាប់នេះ គឺដោយសារតែរថយន្តមួយនេះបានបើកវ៉ាជែងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន។

ក្រោយហេតុការណ៍នេះកើតឡើងភ្លាម សមត្ថកិច្ចនគរបាលស្រុក និងអ្នកជំនាញចរាចរណ៍ខេត្តកំពង់ស្ពឺ បានអន្តរាគមន៍ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺមិនមានជាករណីលើកទី១ទេ វាគឺបានកើតឡើងជាច្រើនលើកមកហើយ ក្នុងនោះក៏បានបណ្តាលឲ្យកម្មករមួយចំនួនបាត់បង់ជីវិត និងខ្លះទៀតរងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកន្លងមកនេះ គឺដើមហេតុបង្កឡើងដោយសារអ្នកបើកបរខ្វះការប្រយ័ត្ន។

តាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ក្នុងឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណី ដែលបណ្តាលឱ្យស្លាប់កម្មករនិយោជិតចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន ១ ៦២៤នាក់ និងរបួសស្រាលចំនួន ៤ ២៧១នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក