ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃ បត់ ៣៦០ដឺក្រេពាក់ព័ន្ធច្បាប់វ៉ាក់សាំងចំពោះភ្ញៀវទេសចរ

ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែមករានេះ បានប្រកាសពីគោលការណ៍សម្រាប់អ្នកដំណើរបរទេសមកកាន់ប្រទេសរបស់ខ្លួន ដោយមិនទាមទារឱ្យមានការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ជាមុនឡើយ ដោយអះអាងថាមិនមានអ្វីជាធំដុំឡើយ ផ្អែកតាមកម្រិតនៃភាពស៊ាំនៃបណ្តាប្រទេសនានា រួមទាំងប្រទេសចិនផង។

លោក អានុទីន វិច្ឆរ៉ាគុល (Anutin Charnvirakul) រដ្ឋមន្រ្តីសុខាភិបាលថៃនិយាយថា តម្រូវការដែលទាមទារឱ្យអ្នកដំណើរ និងអ្នកទេសចរឱ្យបង្ហាញភស្តុតាងពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមុននឹងអនុញ្ញាតឱ្យចូលមកកាន់ប្រទេស វាជារឿងមួយដែលមិនចាំបាច់ ស៊ាំញ៉ាំ និងបង្កការលំបាកសម្រាប់ភ្ញៀវទេសចរ។ ការលើកឡើងបែបនេះ ដោយលោកផ្អែកលើទិន្នន័យដែលបង្ហាញដោយអ្នកជំនាញបានបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនវ៉ាក់សាំងកូវីដ-១៩ ពុំមានការខ្វះខាតឡើយ ដោយការផ្គត់ផ្គង់វ៉ាក់សាំងមានគ្រប់គ្រាន់ទូទាំងសកលលោក។

មិនត្រឹមតែប៉ុណ្ណោះ លោក អានុទីន ថែមទាំងលើកទឹកចិត្តកុំឱ្យមានភាពតឹងរ៉ឹងខ្លាំងជាមួយអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ផងដែរ។

គួរឱ្យដឹងថា ជើងហោះហើរដំបូងពីចិនមកកាន់ប្រទេសថៃ បានមកដល់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ដោយគេរំពឹងថាថ្ងៃដំបូងនឹងមានភ្ញៀវមកពីចិនប្រមាណ ៣,៤៦៥នាក់។ ដោយថៃចាប់ផ្តើមបើកប្រទេសឡើងវិញ ជាបណ្តើរៗគេសង្កេតឃើញចំនួនអ្នកទេសចរមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបចំនួនជាង ១,៧លាននាក់បានមកកាន់ប្រទេសថៃ។

ជាមួយតួលេខនេះ លោក Anutin Charnvirakul រំពឹងថា ចំនួនភ្ញៀវបរទេសចិននឹងមានចំនួនប្រមាណ ៧លាន ទៅ ១០លាននាក់ លើសពីការរំពឹងទុកដំបូងមានប្រមាណ ៥លាននាក់ប៉ុណ្ណោះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក