ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័រទុយហ្គាល់តែងតាំងលោក Roberto Martinez ជាគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិ

ព័រទុយហ្គាល់៖ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសពីការតែងតាំងលោក Roberto Martinez ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ ខណៈបុរសសញ្ជាតិអេស្ប៉ាញរូបនេះក៏បានជួបចរចាជជែកពីផែនការនៃការដឹកនាំរបស់លោក និងអនាគតរបស់ Ronaldo នៅក្នុងក្រុមជម្រើសជាតិផងដែរ។

លោក Roberto Martinez បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ បានចូលមកជំនួសតំណែងលោក Fernando Santos ដែលបានចាកចេញពីតំណែងក្រោយដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup ២០២២ ក្រោមថ្វីជើងក្រុមមកពីទ្វីបអាហ្វ្រិក ម៉ារ៉ុក។

ប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ លោក Fernando Gomez អមដោយវត្តមានលោក Roberto Martinez នៅក្បែរនោះផង បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ “ខ្ញុំសូមកោតសរសើរចំពោះភាពរីករាយ និងមហិច្ឆតាដែលលោក Martinez មានចំពោះក្រុមជម្រើសជាតិ ក្រោយពេលដែលទទួលបានការអញ្ជើញជាផ្លូវការ។ នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់បាល់ទាត់ជាតិ”

គួរបញ្ជាក់ថា លោក Roberto Martinez បានចុះចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្សិក ក្រោយពីដឹកនាំក្រុមឆ្លងមិនផុតវគ្គចែកពូលនាព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា។ ការចាកចេញនេះ លោកធ្លាប់បាននិយាយថាជាការសម្រេចចិត្តជាយូរមកហើយ បើទោះបីជាក្រុមលើកពានក៏លោកនៅតែចាកចេញដែរ។ លោក Roberto Martinez បានចំណាយពេលជាមួយក្រុមជម្រើសជាតិប៊ែលហ្សិករយៈពេល ៦ឆ្នាំ នឹងជួយឱ្យប៊ែលហ្សិកឡើងមកឈរលើកំពូលតារាង FIFA Ranking ព្រមទាំងបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ នាព្រឹត្តិការណ៍ FIFA World Cup ២០១៨ នៅប្រទេសរុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក