ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Cristiano Ronaldo អាចនឹងប្រកួតលើវាលស្មៅទល់នឹង Lionel Messi សាជាថ្មី

អន្តរជាតិ៖ លោក Rudi Garcia គ្រូបង្វឹកក្រុម Al Nassr បានបញ្ជាក់ពីព័ត៌មានពាក់ព័ន្ធនឹង Ronaldo ដោយលោកបញ្ជាក់ថា កីឡាករព័រទុយហ្គាល់រូបនេះ នឹងត្រូវទទួលរងបំរាមការប្រកួតជាមុនសិន មុននឹងអាចបង្ហាញខ្លួនជាមួយក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបាន ប៉ុន្តែកីឡាកររូបនេះមិនមានបញ្ហាណាមួយឡើយ ក្នុងជំនួបមិត្តភាពទល់នឹង​ Paris Saint-Germain នាខែមករានេះ។ 

Ronaldo បានខកខានការប្រកួតចំនួន ២ប្រកួតជាមួយក្លិប Al Nassr ក្រោយពីរងបំរាមពីសមាគមបាល់ទាត់អង់គ្លេស (FA) ពាក់ព័ន្ធនឹងរឿងរ៉ាវបោកទូរសព្ទអ្នកគាំទ្រក្នុងជំនួបដែល Manchester United ចាញ់ Everton កាលពីខែមេសាកន្លងទៅ។ លោក Rudi Garcia ក៏បានបញ្ជាក់ថា កីឡាកររូបនេះក៏នឹងត្រូវអវត្តមានក្នុងជំនួបទល់នឹង Al Shabab ផងដែរ ដោយអាចបង្ហាញខ្លួនជាផ្លូវការឱ្យក្លិបនាការប្រកួតទល់នឹងក្លិប Ettifaq នាថ្ងៃទី២២ ខែមករា ប៉ុន្តែគេអាចនឹងលេងបានក្នុងជំនួបមិត្តភាពដែលជម្រើសនៃក្លិប Al Nassr និង Al Hilal ប្រកួតទល់នឹងក្លិប PSG នារាជធានី រីយ៉ាដ នាថ្ងៃទី១៩ ខែមករាខាងមុខនេះ។ 

គ្រូបង្វឹកសញ្ជាតិបារាំងនេះបានលើកឡើងថា៖ "ជំនួបនេះនឹងមិនប្រើប្រាស់ឯកសណ្ឋានក្លិប Al Nassr ឡើយ ដោយវាជាជម្រើសបញ្ចូលគ្នារវាងកីឡាករល្អនៃក្លិប Al Nassr ជាមួយក្លិប Al Hilal"។លោកបន្ថែមថា ក្នុងនាមជាគ្រូបង្វឹកក្លិប Al Nassr លោកពិតជាមិនអាចរីករាយជាមួយប្រកួតនេះបានឡើយ។ ពិតណាស់វាជាការអភិវឌ្ឍន៍បាល់ទាត់ វាជាឱកាសជួបជាមួយកីឡាករ PSG ដ៏អស្ចារ្យជាច្រើន ប៉ុន្តែមិនល្អសម្រាប់លោកដែលមានភារកិច្ចប្រកួតមួយទៀត នាពេល ៣ថ្ងៃបន្ទាប់ឡើយ។ 

ដូច្នេះមានន័យថា ក្នុងជំនួបរវាង PSG ទល់នឹង Best XI របស់ក្លិប Al Nassr និង Al Hilal នេះ គេទំនងជានឹងអាចឃើញការប្រជែងគ្នាលើទីលានម្តងទៀតរវាងកំពូលកីឡាករទាំងពីរួមមាន Lionel Messi និង Cristiano Ronaldo ម្តងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក