ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីបុកទារកម្នាក់ស្លាប់នៅលើស្ពានជ្រោយចង្វារ ជនបង្កហេតុរកមិនទាន់ឃើញផង បែរជាបុរសជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយ

ភ្នំពេញ៖ ជនរងគ្រោះ២នាក់ដែលជួបក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាមួយទារកម្នាក់ដែលបានស្លាប់នោះ នឹងត្រូវឡើងតុលាការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។ ប៉ុន្តែកាលពីថ្ងៃទី០៨ ខែមករា បុរសម្នាក់ក្នុងចំណោមជនរងគ្រោះ៣នាក់ ត្រូវបានជនមិនស្គាល់មុខបានធ្វើការវាយធ្វើបាប។ 

ជនរងគ្រោះដែលត្រូវបានគេវាយធ្វើបាបនោះ បានប្រាប់ដំណឹងនេះទៅប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ លោក ផន ផល្លា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

លោក ផន ផល្លា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ចុម…ពួកគេត្រូវឡើងតុលាការនៅថ្ងៃស្អែកនេះផង បែរជាម្នាក់ក្នុងចំណោមពួកគេ (បុរស) បានទទួលរងការវាយ-ធ្វើបា-ប- ទៅលើស្នាមរបួសចាស់ ពីសំណាក់មនុស្សមិនស្គាល់មុខម្នាក់ កាលពីម្សិលមិញនេះ ពួកគេបានមកប្រាប់ខ្ញុំមុននេះ»

សូមរំលឹកថា ទារកដែលបានជួបគ្រោះថ្នាក់ជាមួយម្តាយ និងបុរសម្នាក់ទៀតបានស្លាប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនបង្កម្នាក់ដែលបានបើករថយន្តបុកមនុស្ស ៣នាក់ឱ្យរងរបួស និងស្លាប់។ ប៉ុន្តែបច្ចុប្បន្ននេះជនបង្កមិនបានចូលខ្លួនតាមការកោះហៅពីតុលាការឡើយ ខណៈអាជ្ញាធរមូលដ្ឋានថារត់បាត់ស្ងាត់ឈឹង។

តាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនបង្កឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបើករថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 ដោយមានសភាពស្រវឹងបានបើកបុកជនរងគ្រោះចំនួន ៣នាក់រងរបួស។

ជនបង្កត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៥ ខែធ្នូ ដោយផាកវិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក។ ជនបង្ក និងភាគីជនរងគ្រោះបានឯកភាពគ្នាបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២៥០០ដុល្លារ។ តែយ៉ាងណាជនបង្កក៏នៅតែបន្តជាប់បណ្តឹងអាជ្ញា ដោយកម្លាំងជំនាញក៏បានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

បើតាមមាត្រា៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថាជនណាដែលបានបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ធ្វើឱ្យជនរងគ្រោះស្លាប់ នឹងជាប់ទោសក្នុងពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល។

ប្រសិនជនណាបានបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,០៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,០៨ ក្រោមក្នុងមួយលីត្រឈាមឡើងទៅដែល បណ្តាលឱ្យមានមនុស្សស្លាប់ច្រើន ហើយជិះរត់គេចពីកន្លែងកើតហេតុ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក