សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សុំត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ក៏ផឹកស្រាស្រវឹងទាញពូថៅសំពងលើក្បាលប្រពន្ធបណ្តាលឱ្យស្លាប់

បាត់ដំបង៖ ជនល្មើសម្នាក់ដែលជាប្តី បានសុំត្រូវរ៉ូវជាមួយប្រពន្ធរបស់ខ្លួនដែលទើបតែបានលែងលះគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម ក៏ផឹកស្រាស្រវឹង យកពូដៅមកវាយចំនួន ២ខ្នងពូថៅ ចំក្បាលប្រពន្ធចំហៀងខាងស្តាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់សង្រ្គោះនៅមន្ទីរពេទ្យ។

ករណីនេះបានកើតឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី នៅចំណុចក្រុមទី១២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយទទួលបានដំណឹងនេះ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុន សុខណា ភេទប្រុស អាយុ ៣៨ឆ្នាំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់។

អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ ពុំបានរៀបអាពាហ៍ពិពាហ៍ ឬចុះសំបុត្រអាពាហ៍ពិពាហ៍អ្វីទេ ហើយការលែងលះគ្នានេះធ្វើឡើងត្រឹមមេភូមិតែប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក