សៀមរាប៖ អគ្គីភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះចំការអំពៅអស់ចំនួន ៦ហិកតា ដោយមូលហេតុ មានអ្នកយកសម្បុកឪម៉ាល់នៅក្បែរនោះ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទី នៅចំណុចចំការអំពៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ម្ចាស់ចំការមានឈ្មោះ ឆេត សុភ័ក្រ ភេទ ប្រុស អាយុ ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ករណីនេះ កម្លាំងនគរបាលខេត្តសៀមរាបបានចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរា ២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបាន ៕