ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន ប្រកាសផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសមកកម្ពុជាក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣​ ខែកក្កដា ឆ្នាំ២០២១ នេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងតាមរយៈលិខិតមួយច្បាប់ថា ប្រទេសជប៉ុន នឹងធ្វើការផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន ១លានដូសមកកាន់រដ្ឋាភិបាលកម្ពុជា។ ស្ថានទូតជប៉ុនបានបញ្ជាក់បន្ថែមទៀតថា ជំនួយជាវ៉ាក់សាំងចំនួន ១លានដូសនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពកម្ពុជា-ជប៉ុន និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ស្ថានទូតជប៉ុននៅកម្ពុជាក៏បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុននេះ នឹងត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ៗខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តភារដោយយន្តការ COVAX បានបញ្ចប់រួចរាល់។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានបន្ថែមថា លោកសង្ឃឹមយ៉ាងមុតមាំថាជំនួយនេះនឹងជួយគាំទ្រដល់សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងកិច្ចខិតខំប្រឹប្រែងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជារួមចំនែកកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាជនកម្ពុជា។ 

សូមបញ្ជាក់ថា ក្នុងកំឡុងគ្រាវិបត្តិកូវីដ-១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឧបត្ថម្ភមកកាន់រដ្ឋាភិបាលកម្ពុជាប្រមាណជា ៥០លានដុល្លារអាមេរិករួចមកហើយ រួមមានការផ្តល់បរិក្ខាពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក