ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បវរកញ្ញាវតំណាងកម្ពុជា ឃឿន ប៉ូលីកា ក្លាយជាម្ចាស់មកុដ «Miss Pre Teen International 2023»

ថៃ៖ បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Pre Teen International 2023 ដែលបានធ្វើឡើងនៅប្រទេសថៃ។

កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Pre Teen International 2023 ប្រព្រឹត្តឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅប្រទេសថៃ ហើយអ្វីដែលពិសេសទៀតនោះគឺ តំណាងបវរកញ្ញាកម្ពុជា ឃឿន ប៉ូលីកា អាយុ ១៤ឆ្នាំ បានឈ្នះក្នុងការប្រកួត គ្រងមកុដ Miss Pre Teen International 2023។

ក្រោយទទួលបានមកុដឯកក្នុងកម្មវិធីលំដាប់អន្តរជាតិនេះហើយ បវរកញ្ញាវ័យក្មេងរូបនេះក៏បានអរគុណដល់អ្នកគាំទ្រ ដែលលើកទឹកចិត្ត និង ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រលូកក្នុងវិស័យបវេកញ្ញានេះ។

ឃឿន ប៉ូលីកាថា៖ «នាងខ្ញុំអរគុណពុកម៉ែបងបងទាំងអស់គ្នាបានគាំទ្រនាងខ្ញុំ ហើយជំរុញទឹកចិត្តនាងខ្ញុំ។ នាងខ្ញុំត្រៀមខ្លួនធ្វើជា international queen ដែលល្អ ដែលជម្រុញទឹកចិត្តទាំងអស់គ្នាអោយមានភាពជឿជាក់ និងជឿជាក់លើខ្លួនឯង»។

គួរឱ្យដឹងដែលថា បវរកញ្ញា ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះកមុដ «Miss Preteen International 2023»។

ជ័យលាភីនេះជាភាពជោគជ័យសម្រាប់វិស័យបវរកញ្ញាកម្ពុជា ខណៈក្នុងពេលតែមួយនេះ យុវតីកម្ពុជា មួយរូបទៀត ឌៀប សុហ្វៀរ៉ា អាយុ ១២ឆ្នាំ បានគ្រងដំណែងលំដាប់រងទី២ នៃកម្មវិធី Little Miss Junior Idol 2023 ដែលប្រកួតនៅឯប្រទេសថៃផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក