ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងក្លាយខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

កំពង់ចាម៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នឹងក្លាយជាខ្សែផ្លូវយ៉ាងសំខាន់ តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។ ជាមួយគ្នានេះការសាងសង់ និងពង្រីកផ្លូវនេះក៏ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដូចជាទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានលើកឡើងថាកំណាត់ផ្លូវជាតិលេខ៧នេះ ក្រោយបញ្ចប់ការសាងសង់ កំណាត់ ផ្លូវជាតិនេះ នឹងក្លាយជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ។

លើសពីនេះ កំណាត់ផ្លូវជាតិនេះក៏ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យ ទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ជាពិសេសនឹងជួយសម្រួលការតភ្ជាប់ការដឹកជញ្ជូនទំនិញ និងផលិតផលរបស់ខេត្តនេះនិងខេត្តជាប់ព្រំប្រទល់ទៅកាន់កំពង់ផែទន្លេបិទ ដែលកំពុងសាងសង់ ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក។

មួយវិញទៀត កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវ អាស៊ានហាយវ៉េយលេខ១១ (AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់ តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុ តំបន់មេគង្គ (GMS) ផងដែរ។

ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៧នេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ តែមានការតភ្ជាប់ទៅកាន់ខេត្តជាច្រើនផ្សេងទៀតផងដែរ។

គួរឱ្យដឹងដែរថា គម្រោងសាងសង់ពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាមនេះនឹង ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក