ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមស្វាគមន៍ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរចិន

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ទទួលភ្ញៀវទេសចរចិនដែលនឹងមកកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យពលរដ្ឋចេញទៅក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសមួយនេះមានភាពធូរស្រាល។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ថា ប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ គឺជាគោលដៅដ៏សំខាន់ក្នុងការវិនិយោគរបស់ជនជាតិចិន។

លោកបានប្រាប់ទៅអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច រៀបចំកិច្ចប្រជុំដាក់ផែនការក្នុងពង្រឹងសន្ដិសុខសុត្ថិភាពឱ្យបានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងអ្នកទេសចរនៅខេត្ដព្រះសីហនុ។

ក្រសួង នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន “កម្ពុជា-ចិនមិត្តល្អ” ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ ដោយគ្មានកំណត់លក្ខខណ្ឌផ្នែក និងតម្រូវឱ្យធ្វើចត្តាឡីស័កឡើយពេលមកកម្ពុជា។

ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ទេសចរចិន។

ការត្រឡប់មកវិញនៃវិនិយោគ និងអ្នកទេសចរចិន កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

គូសបញ្ជាក់ថា មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០ភាគរយនៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ភាគ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ទ្រីលានដុល្លារ)។

ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលបានអ្នកទេសចរចិនប្រមាណមានជាង ២,៣លាននាក់ ស្មើនឹង ៣៥,៧ភាគរយនៃទេសចរអន្តរជាតិសរុប (៦,៦លាននាក់) គិតជាចំណូលស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ ៥ប៊ីលានដុល្លាររបស់កម្ពុជា។ ខណៈក្នុងឆ្នាំនោះកម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ឋនឹងទេសចរណ៍ ប្រមាណជាង ៥០ភាគរយនៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។

នៅក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។

ដោយឡែកបន្ទាប់ពីវិបត្តិកូវីដ-១៩ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក