កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គង់ បូរ៉ា ថា «ធ្វើឱ្យស្រួលបួល» បន្ទាប់ពីសម្ដេចតេជោដឹងថា លោក គង់ បូរ៉ា កំពុងធ្វើការជួយដល់គណបក្សប្អូនគាត់ជាសម្ងាត់។
ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោក គង់ ប៉ូរ៉ា ថាបើចេញៗឱ្យផុត បើចូលបក្សប្រជាជនចូលឱ្យផុត។
សម្ដេចថា៖ «គង់ បូរ៉ា ធ្វើឱ្យត្រឹមត្រូវ។ មិនមែនធ្វើស្អី ពូមិនដឺងទេក្មួយ»។
គួរឱ្យដឹងថាលោក គង់ បូរ៉ា បានទទួលតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្ទាប់ពីលោកបានសុំចុះចូលជាមួយគណបក្សប្រជាជន។ លោកគឺជាបងប្រុសរបស់លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងជាកូនរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក គង់ គាំ៕