ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តព្រះសីហនុអំពាវនាវពលរដ្ឋជួយសន្សំសំចៃទឹក ខណៈត្រូវការរយៈពេល ៣ថ្ងៃដើម្បីជួសជុលទំនប់ទឹកទី២

ព្រះសីហនុ៖ ក្រោយមានករណីបាក់ស្រុតទំនប់ទឹកទី២ ក្បាលឆាយ និងមានការប្រេះស្រុតស្ថានីយចម្រោះទឹកចម្រោះទឹកមួយស្ថានីយដែលបណ្តាលឱ្យធ្លាយទឹកអស់ប្រមាណ៣លានម៉ែត្រគូបនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នអាជ្ញាធរខេត្តព្រះសីហនុបានរៀបចំក្បាលម៉ាស៊ីនតបណ្តាញអគ្គិសនីឡើងវិញសម្រាប់ផ្គត់ផ្គង់ទឹកចែកជូនដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុប្រើប្រាស់ជាបណ្តោះអាសន្នសិន។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំបញ្ជាដោយផ្ទាល់ និងជំរុញឱ្យក្រុមបច្ចេកទេសឱ្យខិតខំពន្លឿនការជួសជុលទំនប់ទី២ និងទំនប់ទី៣ អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ជួសជុលក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងបណ្តាញអគ្គិសនីដែលរងការខូចខាតដោយសារបាក់ស្រុតដី ឱ្យចប់រួចរាល់ក្នុងរយៈពេល៣ថ្ងៃ។

លោក គួច ចំរើន បានគូសបញ្ជាក់ថា ទោះបីមានបញ្ហានេះក្តី ប៉ុន្តែមិនបង្កឱ្យមានការខ្វះខាតទឹកប្រើប្រាស់ទាំងស្រុងក្នុងខេត្តព្រះសីហនុនោះទេ។ តែយ៉ាងណា លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយសន្សំសំចៃក្នុងប្រើប្រាស់ទឹក។ ជាមួយគ្នានេះពលរដ្ឋគួរផ្អាកជាបណ្ដោះអាសន្នសិន ចំពោះការប្រើប្រាស់ទឹកក្នុងករណីមិនចាំបាច់ ដូចជាស្រោចស្មៅ ស្រោចសួនជាដើម។

លោក គួច ចំរើន បានបញ្ជាក់ថា នៅចំពោះមុខនេះនឹងបែងចែកក្រុមបច្ចេកទេសចំនួន៤ ដោយក្រុមទី១ ធ្វើការជួសជុលក្បាលម៉ាស៊ីនបូមទឹកដែលរងការខូចខាត។ ក្រុមទី២ ធ្វើការជួសជុលផ្នែកអគ្គិសនី និងបង្គោលភ្លើងដែលរលំដួល និងក្រុមទី៣ រៀបចំទប់ទំនប់ដោយប្រើគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿងទៀតដើម្បីទប់ទឹកក្នុងទំនប់នេះស្តុកសម្រាប់ប្រើប្រាស់ជូនពលរដ្ឋ។ ចំណែកក្រុមទី៤ ធ្វើការតបណ្តាញទឹកពីអាងស្តុកទី២ ទៅអាងស្តុកទី១ សម្រាប់បូមយកទៅអាងទឹកស្តុកទឹកចម្រោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក