ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីគ្រោងសើរើច្បាប់កំណត់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយដើម្បីឆ្លើយតបនឹងការលើកឡើងដដែលៗរបស់ទូតមួយចំនួន

កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គ្រោងសើរើច្បាប់ដើម្បីកំណត់សញ្ជាតិអ្នកនយោបាយទាំងអស់នៅកម្ពុជាត្រូវមានសញ្ជាតិតែមួយ ដើម្បីឆ្លើយតបនឹងការលើកឡើងដដែលជាដដែលរបស់ទូតមួយចំនួនដែលថាតុលាការកាត់ទោសអ្នកនយោបាយមួយចំនួននៅកម្ពុជាប៉ះដល់សញ្ជាតិរបស់គេព្រោះអ្នកត្រូវផ្តន្ទាទោសនោះមានសញ្ជាតិគេផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅមិត្តបរទេសទាំងអស់ដែលចង់អន្តរាគមន៍ជួយដល់អ្នកមានសញ្ញាតិ២ដែលជាប់ទោសនៅកម្ពុជាឱ្យគិតឡើងវិញមុនលើកសំណើរដដែលជាដែលមកកាន់សម្ដេច។

សម្ដេចតេជោថា៖ «បើអគ្គរដ្ឋទូតនានានៅតែលើកឡើងបែបនេះតទៅទៀត។ ដើម្បីបញ្ចប់នូវស្ថានភាពនៃការទាមទារទាក់ទងនឹងសញ្ជាតិ ថាអានេះ (អ្នកជាប់ទោស) ជាតិខ្ញុំ វារញ៉េរញ៉ៃណាស់! បើនៅលើដីអ្នកឯងអ្នកឯងថាចុះ (តែនេះកម្ពុជា)»

ការធ្វើនេះអាចប៉ះដល់គណបក្សប្រជាជនផងដែរ តែសម្ដេចតេជោ បញ្ជាក់ថាគណបក្សអាចលះបង់បាន។

រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នហាមមនុស្សតែ ១៣នាក់ប៉ុណ្ណោះមិនឱ្យមានសញ្ញាតិ២ គឺសមាជិកទាំង៩ នៃគណៈកម្មាធិការជាតិបោះឆ្នោត ប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក