ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆេះផ្ទះស្ទើរអស់ទាំងស្រុងនិងរបួសធ្ងន់ស្រាល២នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ៖ អគ្គីភ័យឆេះបំផ្លាញផ្ទះពលរដ្ឋមួយខ្នង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលរងការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ និងមានមនុស្ស២នាក់រងរបួស រលាកភ្លើង។

បើតាមរបាយការណ៍ អធិការនគរបាលស្រុកព្រៃនប់លោក អ៊ួង វុទ្ធី បានឲ្យដឹងថា ផ្ទះមួយខ្នងនេះសង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រកស័ង្កសី ដែលមានទំហំ ទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ ។ បន្ទាប់ពីឆេះផ្ទះមួយខ្នងខាងលើនេះរួចហើយភ្លើងក៏រាលដាលឆេះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែងទៀតដែលនៅក្បែរនោះផងដែរ ដោយភ្លាមៗនៅមិនទាន់ដឹងពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះនៅឡើយ។

ក្នុងអគ្គីភ័យនេះដែលបណ្តាលឱ្យមានអ្នករងរបួស២នាក់រួមមាន ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស ម្ចាស់ផ្ទះ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង ឈ្មោះ ឆាយ មុំ ហៅង៉យ ជាប្រពន្ធម្ចាស់ផ្ទះ រងរបួសស្រាលបញ្ជូនយកមកសម្រាកនៅគ្លីនិកឯកជន វាលរេញ។

ជាមួយគ្នានោះដែរ លោកអី ធារិន្ទ អភិបាលស្រុកព្រៃនប់ ក៏បានអញ្ជើញទៅជួបផ្ទាល់ ដើម្បីសួរសុខទុក្ខអ្នករងរបួស និងជួយអន្តរាគមន៍ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក