ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែ គឹមយ៉ាន៖ ជ័យជម្នះ៧មករា បានផ្តល់ឱកាសឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះ

បន្ទាយមានជ័យ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន បានលើកឡើងថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ ៧មករា បានផ្តល់ឱកាសឱ្យកម្ពុជាអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីអបអរសាទរ មីទ្ទិញ រំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត លោក កែ គឹមយ៉ាន បាននិយាយថា សម្តេចតេជោបានជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក នាំប្រទេសជាតិចេញផុតពីគ្រោះប្រល័យពូជសាសន៍ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមានឯកភាពជាតិ ទឹកដី រំលាយអង្គការចាត់តាំងនយោបាយ។

លោកថ្លែងថា «យោធារបស់ពួកឧទ្ទាមបង្កើតបាននូវសន្តិភាព និតិរដ្ឋលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ដោយទទួលបានការគាំទ្រ និងសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ឆក់យកអាយុជីវិតប្រជាពលរដ្ឋបានមកវិញពីក្រញាំមច្ចុរាជកូវីដ-១៩ បន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យលើកកម្ពស់បាននូវជីវភាពរនិងការស់នៅរបស់ប្រជាពលរដ្ឋ»

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិដែលតែងតែផ្តល់ការជឿជាក់និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា និងគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។ 

លោក កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់បន្តការពារនូវសិមិទ្ធិផលដែលយើងបានខិតខំកសាង និងអភិវឌ្ឍន៍សម្រាប់កូនចៅជំនាន់ក្រោយ និងត្រូវរួមគ្នាបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។ 

ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរត្រូវបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលជួបការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ព្រមទាំងជួយដល់ជនពិកា ចាស់ជរា និងគ្មានទីពឹង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក