ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បារាំង បន្តកិច្ចសន្យាគ្រូបង្គោល Didier Deschamps ដល់ខែកក្កដា ឆ្នាំ២០២៦

បារាំង៖ គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បានសម្រេចបន្តកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់បារាំងរហូតដល់ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់បារាំងនាថ្ងៃសៅរ៍ម្សិលមិញនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការនោះបានបញ្ជាក់ថា៖ "សហព័ន្ធកីឡាបាល់ទាត់បារាំង និងប្រធានសហព័ន្ធ លោក Noel Le Graet មានកិត្តិយស សូមប្រកាសពីការបន្តកិច្ចសន្យាជាមួយលោក Didier Deschamps ក្នុងនាមជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងរហូតដល់ខែកក្កដា ឆ្នាំ២០២៦"

គួរបញ្ជាក់ថា កិច្ចសន្យាចាស់របស់លោក Didier Deschamps បានផុតសុពលភាពក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា ក្រោយពេលដែលបារាំងបានបញ្ចប់ត្រឹមជើងឯករង ក្រោយចាញ់អាហ្សង់ទីននៅវគ្គប៉េណាល់ទីកាត់សេចក្តី ៤-២។

ក្រោមរជ្ជកាលរបស់លោក Deschamps បារាំងបានគ្រងជើងឯក FIFA World Cup ២០១៨ និងជើងឯក UEFA Nation League ២០២១ ព្រមទាំងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Euro ២០១៦ ផងដែរ ប៉៉ុន្តែបានត្រឹមជើងឯករង ក្រោយចាញ់ព័រទុយហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ។

បច្ចុប្បន្ននេះ បារាំង កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង FIFA Ranking ពីក្រោមប្រេស៊ីល ជាក្រុមលេខ១ និងលេខ ២ គឺម្ចាស់ជើងឯក World Cup ២០២២​ អាហ្សង់ទីន។

គួរបញ្ជាក់ថា ក្រៅពីការប្រកាសបន្តកិច្ចសន្យាលោក Didier Deschamps សហព័ន្ធកីឡាបាល់ទាត់បារាំងក៏បានបញ្ជាក់ថា ជំនួយការគ្រូបង្វឹក លោក Guy Stephan គ្រូបង្វឹកអ្នកចាំទី លោក Franck Raviot និងគ្រូបង្ហាត់ផ្នែកកាយសម្បទា លោក Cyril Moine នឹងបន្តតួនាទីរបស់ខ្លួនជាមួយក្រុមជម្រើសជាតិដដែលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក