ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ច្បាស់ពីកាលបរិច្ឆេទ Ronaldo អាចបង្ហាញខ្លួនលេងឱ្យក្លិប Al Nassr

អារ៉ាប៊ីសាអូឌីត៖ កីឡាករព័រទុយហ្គាល់ Cristiano Ronaldo នឹងអាចបង្ហាញខ្លួនប្រកួតដំបូងបង្អស់របស់ខ្លួនជាមួយក្លិប Al Nassr នាថ្ងៃទី២២ ខែមករា ខាងមុខនេះ ក្រោយពីក្លិបបានចុះឈ្មោះកីឡាករ​ Ronaldo ក្នុងបញ្ជីកីឡាករបានដោយជោគជ័យរួចរាល់។ នេះបើតាមការបញ្ជាក់់របស់ក្លិប Al Nassr មកកាន់ក្រុមអ្នកសារព័ត៌មាន។

Ronaldo ដែលបានបង្ហាញខ្លួនជាផ្លូវការនៅមុខអ្នកគាំទ្រនាដើមឆ្នាំ២០២៣នេះ បានបញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការរបស់ក្លិប​ ក្រោយ Al Nassr បានសម្រេចបញ្ចប់កុងត្រាដែលនៅសេសសល់ជាមួយកីឡាករ Vincent Aboubakar ដើម្បីកំណត់ចំនួនកីឡាករបរទេសត្រឹម ៨នាក់ក្នុងក្លិបនីមួយៗ តាមច្បាប់របស់លីគនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រភពពីក្លិប Al Nassr បានបញ្ជាក់ថា ក្លិបបានសម្រេចបញ្ចប់កុងត្រាជាមួយកីឡាករ Vincent Aboubakar ដោយការព្រមព្រៀងពីភាគីទាំងសងខាង ខណៈ Aboubakar ក៏បានទទួលបាននូវថវិកា និងសំណងផ្សេងៗតាមច្បាប់ និងការព្រមព្រៀងផងដែរ ដោយក្លិបបានសម្រេចចុះបញ្ជីកីឡាករ Ronaldo តាំងពីមុនការប្រកួតជាមួយក្លិប Al Ta'ee មកម្ល៉េះ។ ប្រភពដដែលបានបញ្ជាក់ថា Ronaldo ក៏នៅតែទទួលរងបំរាមពីរប្រកួត ក្រោយហេតុការណ៍បោកទូរសព្ទរបស់អ្នកគាំទ្រកន្លងមក ដែលមានន័យថាគេនឹងត្រូវអវត្តមានក្នុងប្រកួតទល់នឹង Al Ta'ee ក៏ដូចជាមួយប្រកួតទៀតទល់នឹងក្លិប Al Shabab នាថ្ងៃទី១៤ ខែមករាខាងមុខនេះ។ 

ចុងក្រោយបង្អស់ វត្តមានរបស់ Ronaldo នឹងអាចលេងឱ្យក្លិប Al Nassr បានអំឡុងការប្រកួតទល់នឹងក្លិប Ettifaq នាកីឡដ្ឋាន MRSOOL Park នាថ្ងៃទី២២ ខែមករាខាងមុខ។ 

ចំពោះកីឡាករដែលបានចាកចេញ Vincent Aboubakar កំពុងមានពាក្យចចាមរ៉ាមពីការទៅចូលរួមជាមួយក្លិប Manchester United ខណៈក្លិប Al Nassr ផ្ទាល់បានត្រឹមបញ្ជាក់ថា កីឡាករជម្រើសជាតិកាមេរ៉ូន វ័យ៣០ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករដែលពុំមានក្លិបប្រកបអាជីពឡើយ (Free Agent) ដែលគេនឹងអាចចូលរួមជាមួយក្លិបណាក៏៏បានតាមការចរចា និងព្រមព្រៀងរវាងភាគីក្លិប និងសាមីកីឡាករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក