លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ជំហានចុងក្រោយបង្អស់! រដ្ឋាភិបាលចិនសម្រេចដំណើរការច្រកទ្វារព្រំដែនទាំងអស់ឡើងវិញ

ចិន៖ អ្នកដំណើរពីហុងកុងចាប់ផ្តើមចរាចរតាមរយៈផ្លូវគោក និងផ្លូវទឹកចូលទៅកាន់ដែនដីគោករបស់ចិនឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែមករានេះ ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចចិត្តបើកដំណើរការឡើងវិញនូវច្រកព្រំដែនរបស់ខ្លួនទាំងអស់ដែលបានបិទចាប់តាំងពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩។

ក្រោយការបិទច្រកទ្វារព្រំដែនអស់រយៈពេល ៣ឆ្នាំ ដែនដីគោករបស់ចិនបានចាប់ផ្តើមបើកដំណើរការទទួលអ្នកដំណើរការពីហុងកុងឡើងវិញ និងបញ្ចប់ការតម្រូវឱ្យអ្នកដំណើរមកពីបរទេសធ្វើចត្តាឡីស័ក ដោយអាជ្ញាធរបានសម្រេចរុះរើចោលទាំងស្រុងនូវវិធានការបង្ការកូវីដ-១៩ ដែលធ្លាប់ដាក់ចេញកន្លងមក ដែលជាការលុបចោលទាំងស្រុងតែម្តងនៃវិធានការ ZERO-COVID ដែលរដ្ឋាភិបាលបានប្រកាសកន្លងមក។

អ្នកដំណើរពីហុងកុងដែលធ្វើដំណើរចូលមកកាន់ដែនដីគោកនៅថ្ងៃអាទិត្យនេះ បានសំដែងក្តីរំភើបនិងរីករាយជាខ្លាំងចំពោះការ​បើកព្រំដែនឡើងវិញនេះ ខណៈប្រជាជនរាប់សិបនាក់ដែលទន្ទឹងជួបសាច់ញាតិបងប្អូន បានសម្រុកទៅធ្វើដំណើរឆ្លងព្រំដែនភ្លាមៗក្រោយការប្រកាសរបស់រដ្ឋាភិបាល។

ផ្អែកតាមវិនិយោគិននានាបានបង្ហាញសុទិដ្ឋិនិយមចំពោះការបើកព្រំដែនឡើងវិញនេះ នឹងនាំនូវចំណូលសេដ្ឋកិច្ចប្រមាណជា ១៧ទ្រីលានដុល្លារ ដែលនឹងអាចជួយស្រោចស្រង់នូវផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចដែលទាបបំផុតមិនធ្លាប់មានរបស់ចិនក្នុងអំឡុងជាងកន្លះទស្សវត្សចុងក្រោយ ដែលបណ្តាលមកពីកូវីដ-១៩។ 

រដ្ឋាភិបាលចិនរំពឹងថា មានមនុស្សប្រមាណ ២ពាន់លាននាក់នឹងធ្វើដំណើរក្នុងរដូវកាលនេះ ជាពិសេសការឈប់សំរាកចូលឆ្នាំចិន ដែលកើនឡើងទ្វេរដងបើធៀបនឹងឆ្នាំមុន ឬស្មើនឹងប្រមាណជា ៧០ភាគរយនៃឆ្នាំ ២០១៩ ជាពេលដែលពិភពលោកមិនទាន់ទទួលរងផលប៉ះពាល់ដោយសារមេរោគសកលនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក